អជ្ឈត្តអនិច្ចរាគសូត្រទី ២
ព្រះរាជាហៅព្រះរាជបុត្រទាំង ៣ មក ប្រាប់ថា បុត្រទាំងឡាយ ពុកចាស់ ហើយ ពួកអ្នកចូរទៅបង្រ្កាបចោរ ហើយបញ្ជូនទៅ ។ ពួកចោរដែលប្រឌិត ឡើង ក៏នាំគ្នាខ្ចាត់ខ្ចាយទៅតាមផ្លូវផ្សេងៗ ហើយមកកាន់សម្នាក់របស់ព្រះឱរសទាំងនោះៗ ឲ្យអ្នកស្រុកដែលមិនមានលំនៅស្នាក់នៅ ពោលថា ចោរ ស្ងប់ហើយ បាននាំគ្នាមកឈរថ្វាយបង្គំព្រះរាជា ។ ព្រះរាជាទ្រង់ពេញព្រះហប្ញទ័យត្រាស់ថា នែបុត្រ បិតាឲ្យពរដល់បុត្រ ។ ព្រះឱរសទាំងនោះទទួលព្រះតម្រាស់ហើយ បានទៅប្រឹក្សាជាមួយអ្នកនគរថា ព្រះរាជាប្រទានពរដល់ពួកខ្ញុំ តើពួកយើងយកពរអ្វី ។ ពួកអ្នកនគរពោលថា បពិត្រព្រះអយ្យបុត្រ ដំរី សេះជាដើម ពួកយើងបានមិនលំបាក តែព្រះពុទ្ធរតនៈរកបានលំបាក មិនកើតឡើងសព្វកាលឡើយ សូមរាជបុត្រទាំងឡាយ ទទួលពរ គឺបដិបត្តិព្រះផុស្សសម្ពុទ្ធ ដែលជាព្រះជេដ្ឋភាតារបស់អយ្យបុត្រ ទាំងឡាយ ។ ព្រះឱរសទាំងនោះ ទទួលពាក្យអ្នកនគរថា យើងនឹងធ្វើយ៉ាង នោះ ទើបកោរព្រះមស្សុ ស្រពស្រង់ព្រះកាយ តាក់តែងព្រះអង្គា ចូល គាល់ព្រះរាជា ក្រាបទូលថា បពិត្រព្រះអង្គ សូមទ្រង់ព្រះរាជទានពរដល់