ទុក្ខឆន្ទាទិសូត្រទី ៤-៦
ព្រះឱរសក្រាបទូលថា បពិត្រព្រះអង្គ ពួកទូលបង្គំមិនបានបង្គាប់បញ្ជា ឲ្យព្រះអង្គព្រះរាជទានពរទេ ព្រះអង្គមានសេចក្តីត្រេកអរព្រះរាជទានតាមពេញ ព្រះហបឫទ័យរបស់ព្រះអង្គ បពិត្រព្រះអង្គ គួរឬ ដែលព្រះរាជត្រកូល មាន ពាក្យពោលបែកជា ២ ដូច្នេះ បានកាន់យកភាពជាអ្នកពោលវាចាសត្យ ។ ព្រះរាជាកាលត្រឡប់ពាក្យមិនបាន ទើបត្រាស់ថា នែកូន ចូរទុកឱកាស ឲ្យបិតាទំនុកបម្រុងអស់ ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ។ ព្រះឱរសក្រាបទូលថា បពិត្រព្រះអង្គ សូមទ្រង់ប្រទានវត្ថុដែលល្អទុកជារបស់ធានា ។ ព្រះរាជាសួរ ថា នែបុត្រ ធានាអ្វី ។ ព្រះឱរសក្រាបទូលថា សូមទ្រង់ប្រទានវត្ថុដែលមិន ស្លាប់ទុកជាការធានាអស់កាលមានប្រមាណបុណ្ណេះ ។ ព្រះរាជាត្រាស់ថា ពួក កូនឲ្យបិតាធានាវត្ថុដែលមិនសមគួរ បិតាមិនអាចធានាបានយ៉ាងនេះ ជីវិត របស់សត្វទាំងឡាយ ដូចគ្នានឹងតំណក់ទឹកសន្សើមត្រង់ចុងស្មៅ ។ ព្រះឱរស ក្រាបទូលថា បពិត្រព្រះអង្គ បើព្រះអង្គមិនប្រទានការធានាទេ ពួកទូលបង្គំ ស្លាប់ក្នុងចន្លោះ នឹងធ្វើកុសលបានដូចម្តេច ។ ព្រះរាជាត្រាស់ថា នែកូន បើ ដូច្នោះ ពួកអ្នកចូរឲ្យដល់បិតា ៦ ឆ្នាំ ។ ព្រះរាជកុមារត្រាស់ថា មិនអាចទេ ។ ព្រះរាជាត្រាស់ថា បើដូច្នោះ ចូរឲ្យ ៥-៤-៣-២-១ ឆ្នាំ ៦ ខែ ។ បេ ។ ១