អនត្តឆន្ទាទិសូត្រទី ៧-៩

ក្បាលទី 22 · ទំព័រ 343

ខែ ។ ព្រះរាជបុត្រនៅតែពោលថា មិនអាចទេ ។ ព្រះរាជាត្រាស់ បើដូច្នោះ ចូរឲ្យត្រឹម ៧ ថ្ងៃ ។ ព្រះឱរសទទួលព្រះតម្រាស់ ៧ ថ្ងៃ ។ ព្រះរាជា ទ្រង់ធ្វើសក្ការៈដែលគួរដល់ការធ្វើ ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ឲ្យអស់ក្នុងពេល ៧ ថ្ងៃបុណ្ណោះ ។ បន្ទាប់អំពីនោះ ព្រះរាជាមានព្រះតម្រាស់ឲ្យរៀបចំមាគ៌ាទទឹង ៨ ឧសភៈ ដើម្បីទ្រង់បញ្ជូនព្រះសាស្តាទៅកាន់លំនៅរបស់ព្រះឱរសទាំងឡាយ ។ ត្រង់ កណ្តាល ទ្រង់ប្រើដំរីជាន់ត្រង់ទីប្រមាណ ៤ ឧសភៈ ធ្វើដូចវង់កសិណ ក្រាលខ្សាច់ ហើយរោយផ្កា ។ ក្នុងទីនោះៗ រៀបចំបញ្ឈរដើមចេក និងក្អម ទឹក ដែលមានទឹកពេញ និងឲ្យលើកទង់ជ្វាលា ។ គ្រប់ៗ ឧសភៈ ឲ្យជីក ស្រះបោក្ខរណី ។ ក្នុងកាលតមកទៀត ឲ្យធ្វើរានដាក់គ្រឿងកម្រងផ្កា និងផ្កា សងខាងផ្លូវ ។ ត្រង់កណ្តាលផ្លូវដែលតាក់តែងហើយ ប្រវែង ៤ ឧសភៈ ឲ្យនាំយកដង្គត់ និងបន្លាចេញ ហើយដុតគោមតាមផ្លូវ ដែលមានទទឹង ២ ឧសភៈ ។ សូម្បីព្រះរាជឱរសក៏ឲ្យគេរៀបចំផ្លូវ ១៦ ឧសភៈ ក្នុងទីដែលខ្លួន មានអំណាចយ៉ាងនោះដូចគ្នា ។ ព្រះរាជាយាងទៅព្រំដែនរបស់ទីដែលទ្រង់ មានអំណាច ថ្វាយបង្គំព្រះសាស្តាបណ្តើរ សោយសោកបណ្តើរ ត្រាស់ថា បុត្រពួកខ្ញុំព្រះអង្គ ដូចខ្វេះភ្នែកស្តាំរបស់ខ្ញុំព្រះអង្គទៅ តែពួកគេទទួលយ៉ាង នេះទៅហើយ គប្បីធ្វើឲ្យសមគួរដល់ព្រះពុទ្ធទាំងឡាយ កុំប្រមាទដូចអ្នកលេង សុរាឡើយ ព្រះរាជឱរសទាំងនោះក្រាបទូលថា ទូលបង្គំជ្រាបហើយ ហើយនាំព្រះសាស្តាទៅ សាងវិហារវេរថ្វាយដល់ព្រះសាស្តា ប្រណិប័តន៍ព្រះ