ពាហិរានិច្ចឆន្ទាទិសូត្រទី ១០-១២
សាស្តាក្នុងទីនោះ តាំងនៅក្នុងអាសនៈរបស់ភិក្ខុដែលជាថេរៈដោយកាល ។ ក្នុងអាសនៈរបស់ភិក្ខុដែលជាមជ្ឈិមដោយកាល ក្នុងអាសនៈរបស់ភិក្ខុដែល ជាសង្ឃនវក ទានរបស់ជនទាំង ៣ ឲ្យដោយល្អហើយ ក៏ជាទានដូចគ្នានោះ ឯង ព្រះរាជឱរសទាំងនោះ គាប់ជួនជាចូលវស្សា ទើបគិតគ្នាថា ពួកយើង កាន់យកអធ្យាស្រ័យរបស់ព្រះសាស្តាបានដូចម្តេចហ្ន៎ ។ សម័យនោះ ព្រះរាជឱរសទាំងនោះមានព្រះតម្រិះយ៉ាងនេះថា ឈ្មោះថា ព្រះពុទ្ធទាំងឡាយ ជាអ្នកធ្ងន់ក្នុងធម៌ មិនធ្ងន់ក្នុងអាមិស ពួកយើងតាំងនៅក្នុង សីលហើយ នឹងអាចទាញព្រះអធ្យាស្រ័យរបស់ព្រះសាស្តាបាន ។ ព្រះរាជ កុមារហៅពួកមនុស្សដែលចែកទានមក ពោលថា នែបាទាំងឡាយ ពួក អ្នកចូរចាត់ចែងបបរ ភត្ត និងខាទនីយជាដើម ថ្វាយទានដោយទំនងនេះឯង ហើយកាត់បលិពោធក្នុងការឲ្យទាន ។ លំដាប់នោះ បណ្តារាជកុមារទាំងនោះ ជេដ្ឋភាតានាំបុរស ៥០០ នាក់ តាំងនៅក្នុងសីល ១០ គ្រងកាសាវព្រស្ត ២ ផ្ទាំង បរិភោគទឹកដែលសមគួរ តាំងជីវិតនៅ ។ ព្រះរាជឱរសកណ្តាលជាគ្រហស្ថ ព្រះឱរសពៅបដិបត្តិយ៉ាង នោះ មួយអន្លើដោយបុរស ២០០ នាក់ ។ ព្រះរាជកុមារទាំងនោះទំនុកបម្រុង ព្រះសាស្តាដរាបដល់អស់ជីវិត ។ ព្រះសាស្តាទ្រង់បរិនិព្វានក្នុងសម្នាក់ របស់ជនទាំងនោះឯង ។ ព្រះរាជឱរសទាំងនោះសោយទិវង្គតហើយ តាំងអំពី នោះមក ៩២ កប្ប អន្ទោលទៅមកក្នុងមនុស្សលោក និងទេវលោក ។ ក្នុង សម័យព្រះសាស្តានៃយើង ចុតិអំពីទេវលោក មកកើតក្នុងមនុស្សលោក ។