អដ្ឋកថា ពាហិរានិច្ចឆន្ទាទិសូត្រទី ១០-១២
ក្បាលទី 22 · ទំព័រ 693
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោល ថា សមុទ្ទ សមុទ្ទ ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទក្នុង វិន័យរបស់ព្រះអរិយៈទេ ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះសំដៅយកធារទឹក ដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាសមុទ្ទរបស់បុរស កម្លាំងនៃចក្ខុនោះសម្រេចដោយរូប បុគ្គលណាគ្របសង្កត់កម្លាំងដែលសម្រេច ដោយរូបនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថាព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺចក្ខុ ដែលប្រកបដោយរលក គឺកិលេស ប្រកបដោយ ទឹកវល់ គឺកិលេស ប្រកបដោយសត្វសាហាវ គឺកិលេស ប្រកបដោយ អារក្សទឹក គឺកិលេស បានឆ្លងដល់ទៅត្រើយនាយ ឈរនៅលើគោក គឺព្រះ និព្វាន ។