ពាហិរទុក្ខឆន្ទាទិសូត្រទី ១៣-១៥

ក្បាលទី 22 · ទំព័រ 345

មហាមាត្យជាឃោសកៈ ក្នុងរោងទានរបស់ជនទាំងនោះ កើតជាព្រះបាទ ពិម្ពិសារ ជាព្រះរាជានៃអ្នកអង្គៈ និងមគធៈ ។ ជនទាំងនោះកើតក្នុងត្រកូល ព្រាហ្មណមហាសាល ក្នុងដែននៃព្រះបាទពិម្ពិសារនោះឯង ។ ជេដ្ឋភាតាកើត ជាបង ព្រះរាជឱរសអង្គកណ្តាល និងអង្គពៅ កើតជាកូនកណ្តាល និងកូន ពៅនោះឯង ។ ឯមនុស្សដែលជាបរិវាររបស់ព្រះរាជឱរសទាំងនោះ កើតជា មនុស្សបរិវារនោះឯង ។ ជនទាំង ៣ នោះ កាលចម្រើនវ័យហើយ នាំបុរស ១០០០ នាក់បួសជាតាបស អាស្រ័យនៅត្រង់ច្រាំងស្ទឹង នាឧរុវេលា ប្រទេស ។ អ្នកដែនអង្គៈ និងមគធៈនាំសក្ការៈជាច្រើន មកប្រគេនដល់ តាបស ទាំងនោះរាល់ៗ ខែ ។ គ្រានោះ ព្រះពោធិសត្វនៃយើងទាំងឡាយ ទ្រង់ចេញអភិន្រិស្កមណ៍ សម្រេចសព្វញ្ញុតញ្ញាណដោយលំដាប់ ហើយទ្រង់ប្រកាសធម្មចក្រដ៏ប្រសើរ ទ្រង់ណែនាំយសកុលបុត្រជាដើម ទ្រង់បញ្ជូនព្រះអរហន្ត ៦០ រូប ទៅក្នុងទិស ទាំងឡាយ ដើម្បីសម្តែងធម៌ ទ្រង់កាន់បាត្រ និងចីវរដោយព្រះអង្គឯង ហើយ យាងទៅកាន់ឧរុវេលាបទេស ដោយព្រះហប្ញទ័យបំណងថា នឹងទូន្មានបុរស ជដិល ៣ នាក់បងប្អូននោះ ។ ទ្រង់រំលាយទិដ្ឋិរបស់ជដិលទាំងនោះ ដោយ បាដិហារ្យច្រើនរយ ហើយឲ្យជនទាំងនោះបព្វជ្ជា ទ្រង់នាំសមណៈ ១០០០ ដែលទ្រទ្រង់បាត្រ និងចីវរដែលសម្រេចដោយឫទ្ធិ ទៅកាន់គយាសីសបទេស ដែលសមណៈទាំងនោះចោមរោមហើយ ប្រថាប់គង់បណ្តើរ ទ្រង់ ត្រិះរិះបណ្តើរថា ធម្មកថាអ្វីហ្ន៎ ទើបជាទីសប្បាយដល់ជនទាំងនេះ ទើបដាក់