អដ្ឋកថា ពាហិរទុក្ខឆន្ទាទិសូត្រទី ១៣-១៥
ក្បាលទី 22 · ទំព័រ 693
បេ ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហាជាសមុទ្ទរបស់បុរស កម្លាំងនៃសមុទ្ទ គឺជិវ្ហានុ៎ះ សម្រេចដោយរស បុគ្គលណាគ្របសង្កត់នូវកម្លាំង ( នៃសមុទ្ទ គឺ ជិវ្ហា ) សម្រេចដោយរសនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគត ហៅថា ព្រាហ្មណ៍ បានឆ្លងផុតនូវសមុទ្ទ គឺជិវ្ហា ដែលប្រកបដោយរលក ប្រកបដោយទឹកវល់ ប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ឆ្លង ទៅដល់ត្រើយនាយ ហើយឈរនៅលើគោក ។