ពាហិរានត្តឆន្ទាទិសូត្រទី ១៦-១៨
ក្បាលទី 22 · ទំព័រ 346
ព្រះហបឫទ័យថា ជនទាំងនេះ បម្រើភ្លើង ទាំងវេលាល្ងាច និងព្រឹក តថាគត នឹងសម្តែងអាយតនៈ ១២ ដល់ជនទាំងនេះ ធ្វើឲ្យដូចជាភ្លើងឆេះសន្ធោសន្ធៅ ជនទាំងនេះនឹងអាចសម្រេចអរហត្តដោយអាការយ៉ាងនេះ លំដាប់នោះ ទ្រង់ បានត្រាស់អាទិត្តបរិយាយសូត្រនេះ ដើម្បីសម្តែងធម៌ដល់ជនទាំងនោះ ដោយ បាដិហារ្យច្រើនរយ ដោយហេតុនោះ ទើបលោកពោលថា ភិក្ខូ អាមន្តេសិ អធិប្បាយថា ព្រះមានព្រះភាគទ្រង់ជ្រើសរើសព្រះធម្មទេសនា ដែលជាទី សប្បាយរបស់ជដិលទាំងនោះ ទើបត្រាស់ហៅ ដោយបំណងសម្តែងអាទិត្តបរិយាយសូត្រនោះ ។