អជ្ឈត្តានាគតានិច្ចសូត្រទី ២០

ក្បាលទី 22 · ទំព័រ 347

តថាគត ពោលថា ជារបស់ខ្វាក់ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ។ បេ ។ ជិវ្ហាជារបស់ខ្វាក់ រសជារបស់ខ្វាក់ ជិវ្ហាវិញ្ញាណជារបស់ខ្វាក់ ជិវ្ហាសម្ផស្សជារបស់ខ្វាក់ វេទនាណាជាសុខក្តី ជា ទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះជារបស់ខ្វាក់ ។ ជារបស់ខ្វាក់ដោយអ្វី ។ តថាគតពោលថា ជា របស់ខ្វាក់ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ។ បេ ។ មនោជារបស់ខ្វាក់ ធម្មារម្មណ៍ជារបស់ខ្វាក់ មនោវិញ្ញាណជារបស់ខ្វាក់ មនោសម្ផស្សជារបស់ខ្វាក់ ទោះបីវេទនាណា ជាសុខ ក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្ស