អជ្ឈត្តបច្ចុប្បន្នានិច្ចសូត្រទី ២១
ក្បាលទី 22 · ទំព័រ 348
ជាបច្ច័យ វេទនានោះក៏ជារបស់ខ្វាក់ ។ ជារបស់ខ្វាក់ដោយអ្វី ។ តថាគត ពោលថា ជារបស់ខ្វាក់ ដោយសេចក្តីកើត សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខក្នុងកាយ សេចក្តីទុក្ខក្នុងចិត្ត សេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង យល់ឃើញយ៉ាងនេះ ក៏នឿយណាយនឹងចក្ខុផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផស្សផង ។