អជ្ឈត្តាតីតាទិទុក្ខសូត្រទី ២២-២៤
ក្បាលទី 22 · ទំព័រ 348
បេ ។ ទោះបី វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះឯង កាលបើ នឿយណាយក៏ប្រាសចាកតម្រេក ព្រោះតែការប្រាសចាកតម្រេក ចិត្តក៏ផុត ស្រឡះ ។ កាលបើចិត្តផុតស្រឡះ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះ ហើយ ។