អជ្ឈត្តាតីតាទិអនត្តសូត្រទី ២៥-២៧

ក្បាលទី 22 · ទំព័រ 348

( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។