អដ្ឋកថា ពាហិរាតីតាទិទុក្ខសូត្រទី ៣១-៣៣

ក្បាលទី 22 · ទំព័រ 695

ក្នុងបឋមសមុទ្ទសូត្រទី ១ នៃសមុទ្ទវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅ នេះ បទថា ចក្ខុំ ភិក្ខវេ បុរិសស្ស សមុទ្ទោ សេចក្តីថា អារម្មណ៍ ឈ្មោះថា សមុទ្ទ ព្រោះអត្ថថា ពេញបានដោយលំបាកក៏បាន ឬព្រោះអត្ថថា តាំងឡើងក៏បាន ចក្ខុនោះឯង ជាសមុទ្ទ ។ ពិតហើយ អារម្មណ៍ មានពណ៌ ខៀវជាដើម របស់ចក្ខុនោះរួមគ្នា តាំងអំពីផែនដី រហូតដល់អកនិដ្ឋព្រហ្មលោក មិនអាចធ្វើឲ្យពេញបាន អារម្មណ៍ ឈ្មោះថា សមុទ្ទ ព្រោះអត្ថថា ពេញបានដោយលំបាកក៏មាន ដោយប្រការដូច្នេះ ។