ពាហិរាតីតាទិអនត្ត សូត្រទី ៣៤-៣៦
ក្បាលទី 22 · ទំព័រ 349
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទា ដ៏សមគួរ ដល់ការដកឡើងព្រម នូវសេចក្តីសម្គាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយៗ ចូរស្តាប់នូវបដិបទានោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ តថាគតនឹងសម្តែង ។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាដ៏សមគួរដល់ការដកឡើងព្រម នូវសេចក្តី សម្គាល់វត្ថុទាំងពួងនោះ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ មិនសម្គាល់នូវចក្ខុ មិនសម្គាល់ក្នុងចក្ខុ មិនសម្គាល់ដោយចក្ខុ មិនសម្គាល់ថាចក្ខុជារបស់អញ ។ មិនសម្គាល់នូវរូបទាំងឡាយ មិនសម្គាល់ ក្នុងរូបទាំងឡាយ មិនសម្គាល់ដោយរូប មិនសម្គាល់ថារូបទាំងឡាយ ជា របស់អញ មិនសម្គាល់នូវចក្ខុវិញ្ញាណ មិនសម្គាល់ក្នុងចក្ខុវិញ្ញាណ មិន សម្គាល់ដោយចក្ខុវិញ្ញាណ មិនសម្គាល់ថា ចក្ខុវិញ្ញាណជារបស់អញ មិន សម្គាល់នូវចក្ខុសម្ផស្ស មិនសម្គាល់ក្នុងចក្ខុសម្ផស្ស មិនសម្គាល់ដោយចក្ខុ-