អដ្ឋកថា ពាហិរាតីតាទិអនត្ត សូត្រទី ៣៤-៣៦

ក្បាលទី 22 · ទំព័រ 695

ឯចក្ខុ ឈ្មោះថា ជា សមុទ្ទ ព្រោះអារម្មណ៍ទាំងឡាយ មានពណ៌ខៀវទាំងនោះជាដើម ដែលភិក្ខុ មិនសង្រួមហើយ រមែងដល់នូវភាពក្លៀវក្លា ដោយការប្រព្រឹត្តិទៅមានទោស ព្រោះជាហេតុកើតកិលេស ព្រោះដូច្នោះ ទើបឈ្មោះថា សមុទ្ទ ព្រោះអត្ថថា តាំងឡើងក៏មាន ។ បទថា តស្ស រូបមយោ វេគោ សេចក្តីថា កម្លាំង រហ័សនៃសមុទ្ទ គឺចក្ខុនោះ សម្រេចមកអំពីរូប មិនមានប្រមាណ ដោយ អំណាចអារម្មណ៍ មានពណ៌ខៀវជាដើម ដែលមករួមគ្នា គប្បីជ្រាបដូចកម្លាំង រហ័សដែលសម្រេចមកអំពីរលកនៃសមុទ្ទ ដែលមានប្រមាណមិនបាន ។