អជ្ឈត្តាតីតយទនិច្ចសូត្រទី ៣៧
ក្បាលទី 22 · ទំព័រ 350
សម្ផស្ស មិនសម្គាល់ថាចក្ខុសម្ផស្សជារបស់អញ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្ស ជាបច្ច័យ ក៏មិនសម្គាល់នូវវេទនានោះផង មិនសម្គាល់ក្នុងវេទនានោះផង មិន សម្គាល់ដោយវេទនានោះផង មិនសម្គាល់ថា វេទនានោះជារបស់អញ ។ បេ ។ មិនសម្គាល់នូវអណ្តាត មិនសម្គាល់ក្នុងអណ្តាត មិនសម្គាល់ដោយអណ្តាត មិនសម្គាល់ថា អណ្តាតជារបស់អញ មិនសម្គាល់នូវរសទាំងឡាយ មិន សម្គាល់ក្នុងរសទាំងឡាយ មិនសម្គាល់ដោយរស មិនសម្គាល់ថា រសទាំងឡាយជារបស់អញ ។ មិនសម្គាល់នូវជិវ្ហាវិញ្ញាណ មិនសម្គាល់ក្នុងជិវ្ហាវិញ្ញាណ មិនសម្គាល់ដោយជិវ្ហាវិញ្ញាណ មិនសម្គាល់ថា ជិវ្ហាវិញ្ញាណជារបស់ អញ មិនសម្គាល់នូវជិវ្ហាសម្ផស្ស មិនសម្គាល់ក្នុងជិវ្ហាសម្ផស្ស មិនសម្គាល់ ដោយជិវ្ហាសម្ផស្ស មិនសម្គាល់ថាជិវ្ហាសម្ផស្សជារបស់អញ ។