អជ្ឈត្តានាគតយទនិច្ច សូត្រទី ៣៨

ក្បាលទី 22 · ទំព័រ 350

ទោះបីវេទនា ណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះ ជិវ្ហាសម្ផស្សជាបច្ច័យ ក៏មិនសម្គាល់នូវវេទនានោះផង មិនសម្គាល់ក្នុងវេទនា នោះផង មិនសម្គាល់ដោយវេទនានោះផង មិនសម្គាល់ថា វេទនានោះជា របស់អញ ។ បេ ។ មិនសម្គាល់នូវមនោ មិនសម្គាល់ក្នុងមនោ មិនសម្គាល់ ដោយមនោ មិនសម្គាល់ថាមនោជារបស់អញ ។ មិនសម្គាល់នូវធម្មារម្មណ៍ ទាំងឡាយ មិនសម្គាល់ក្នុងធម្មារម្មណ៍ទាំងឡាយ មិនសម្គាល់ដោយធម្មារម្មណ៍ទាំងឡាយ មិនសម្គាល់ថាធម្មារម្មណ៍ទាំងឡាយ ជារបស់អញ ។ មិន សម្គាល់នូវមនោវិញ្ញាណ មិនសម្គាល់ក្នុងមនោវិញ្ញាណ មិនសម្គាល់ដោយ មនោវិញ្ញាណ មិនសម្គាល់ថា មនោវិញ្ញាណជារបស់អញ ។ មិនសម្គាល់នូវ មនោសម្ផស្ស មិនសម្គាល់ក្នុងមនោសម្ផស្ស មិនសម្គាល់ដោយមនោសម្ផស្ស មិនសម្គាល់ថា មនោសម្ផស្សជារបស់អញ ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្ស ជាបច្ច័យ មិនសម្គាល់នូវវេទនានោះផង មិនសម្គាល់ក្នុងវេទនានោះផង មិន សម្គាល់ដោយវេទនានោះផង មិនសម្គាល់ថា វេទនានោះជារបស់អញ ។ មិនសម្គាល់នូវវត្ថុទាំងពួង មិនសម្គាល់ក្នុងវត្ថុទាំងពួង មិនសម្គាល់ដោយវត្ថុ ទាំងពួង មិនសម្គាល់ថា វត្ថុទាំងពួងជារបស់អញ ។ លុះភិក្ខុនោះ មិនសម្គាល់ យ៉ាងនេះ ក៏មិនបានប្រកាន់នូវវត្ថុអ្វីតិចតួចក្នុងលោក កាលបើមិនប្រកាន់ ក៏ មិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រលត់ចំពោះខ្លួនឯង បានដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។