អដ្ឋកថា អជ្ឈត្តានាគតយទនិច្ច សូត្រទី ៣៨

ក្បាលទី 22 · ទំព័រ 696

ពេញចិត្ត ទោសៈក្នុងអារម្មណ៍ដែលមិនគួរពេញចិត្ត មោហៈក្នុងអារម្មណ៍ ដែលជាកណ្តាលៗ អត់ធន់នូវកម្លាំងដ៏រហ័ស ដែលសម្រេចមកអំពីរូប ដែល សង្គ្រោះចូលក្នុងសមុទ្ទនោះ ដោយភាពជាអ្នកព្រងើយកន្តើយ ។ ក្នុងបទថា សឧម្មឹ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា សឧម្មិ ព្រោះប្រកបដោយរលក គឺកិលេស ។