អដ្ឋកថា អជ្ឈត្តបច្ចុប្បន្នយទនិច្ច សូត្រទី ៣៩

ក្បាលទី 22 · ទំព័រ 696

ឈ្មោះថា សាវដ្តំ ព្រោះ ប្រកបដោយការវិលវល់ គឺកិលេស ឈ្មោះថា សុគ្គាហំ ព្រោះសត្វកាច ចាប់បរិភោគ គឺកិលេស ឈ្មោះថា សរក្ខសំ ព្រោះបិសាចកាច គឺកិលេស ម្យ៉ាងទៀត ឈ្មោះថា សឧម្មិ មានរលក ក៏ដោយអំណាចការក្រោធ និងការ អាក់អន់ ។ សមដូចព្រះតម្រាស់ដែលត្រាស់ថា ឧមិភយន្តិ ខោ ភិក្ខវេ កោធុបយាសស្សេតំ អធិវចនំ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពី រលកនេះឯង ជាឈ្មោះនៃសេចក្តីក្រោធ និងសេចក្តីចង្ហៀតចង្អល់ចិត្ត ។