អដ្ឋកថា អជ្ឈត្តាតីតាទិយំទុក្ខសូត្រទី ៤០-៤២
ក្បាលទី 22 · ទំព័រ 696
ឈ្មោះថា សាវដ្ត វិលវល់ដោយអំណាចកាមគុណ សមដូចព្រះតម្រាស់ ត្រាស់ថា អាវដភយន្តិ ខោ ភិក្ខវេ បញ្ចន្នំ កាមគុណានំ អធិវចនំ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះនៃកាមគុណ ៥ ។ ឈ្មោះថា សគាហ និង សរក្ខស ព្រោះដោយអំណាចនៃមាតុគ្រាម សមដូចព្រះតម្រាស់ត្រាស់ថា សគ្គហោ សរក្ខសោតិ ខោ ភិក្ខវេ មាតុគ្គាមស្សេតំ អធិវចនំ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយ សត្វសាហាវ និងអារក្សទឹកនេះ ជាឈ្មោះនៃមាតុគ្រាម ។