ពាហិរាតីតាទិយំទុក្ខសូត្រទី ៤៩-៥១

ក្បាលទី 22 · ទំព័រ 355

តិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិន តក់ស្លុត ក៏រលត់ចំពោះខ្លួនឯង រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមាន ឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា បដិបទា ជាទីសប្បាយដល់ ការដកឡើងព្រម នូវសេចក្តីសម្គាល់វត្ថុទាំងពួង ។ ក្នុងបឋមសប្បាយសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមុគ្ឃាតសប្បាយា បានដល់ ជាឧបការៈដល់ការដក ។ បទថា តតោ តំ ហោតិ អញ្ញថា សេចក្តីថា វត្ថុនោះរមែងប្រព្រឹត្តទៅដោយអាការដទៃអំពី ការសម្គាល់នោះ ។ បទថា អញ្ញថាភាវី ភវសត្តោ លោកោ ភវមេវ អភិនន្ទតិ សេចក្តីថា សត្វមានការផ្លាស់ប្តូរដទៃ ដោយការចូលដល់ភាព ដទៃ គឺការផ្លាស់ប្តូរក៏គង់ជាប់ គឺជំពាក់ គឺកង្វល់ក្នុងភព ទើបសត្វលោកនេះ ឈ្មោះថា រមែងត្រេកត្រអាលព្រោះភពបុណ្ណោះ ។ បទថា យាវតា ភិក្ខវេ ខន្ធធាតុអាយតនំ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ រមែងមិន សម្គាល់ខន្ធ ធាតុ និងអាយតនៈ មានប្រមាណបុនណាថា ខន្ធទាំងឡាយ ធាតុទាំងឡាយ និងអាយតនៈ ដូច្នេះ ។ បទថា តម្បិ ន មញ្ញតិ ទ្រង់ទាញ យកសេចក្តីដែលបុគ្គលកាន់យកខាងដើមនោះឯង មកសម្តែងទៀត ក្នុងព្រះសូត្រ នេះ ត្រាស់វិបស្សនាឲ្យសម្រេចអរហត្ត ក្នុងឋានៈ ១៤៨ ។