អដ្ឋកថា អជ្ឈត្តាយតនអនិច្ច សូត្រទី ៥៥
ក្បាលទី 22 · ទំព័រ 697
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោល ថា សមុទ្ទ សមុទ្ទ ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទក្នុង វិន័យរបស់ព្រះអរិយះទេ ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ សំដៅយក ធារទឹកដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ ។ ម្នាលភិក្ខុទាំងឡាយ រូបដែលត្រូវដឹង ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថាសមុទ្ទ ក្នុងវិន័យនៃព្រះអរិយៈ សត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតានិ ងមនុស្សដ៏សេស ច្រើនលិចចុះក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងផុតនូវអបាយ ទុគ្គតិ