អដ្ឋកថា អជ្ឈត្តាយតនទុក្ខសូត្រទី ៥៦

ក្បាលទី 22 · ទំព័រ 698

សង្សារ បានឡើយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹង ដោយជិវ្ហា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ដែលត្រូវដឹងដោយចិត្ត ជាទី ប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ កាម គួរជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុង វិន័យរបស់ព្រះអរិយៈ ឯសត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតានិ ងមនុស្សដ៏សេស ច្រើនតែលិចចុះក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ ។