អជ្ឈត្តាយតនអនត្ត សូត្រទី ៥៧

ក្បាលទី 22 · ទំព័រ 357

មិនទៀងទេ ព្រះអង្គ ។ បេ ។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផស្ស ទៀង ឬមិនទៀង ។ មិន ទៀងទេ ព្រះអង្គ ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។