អដ្ឋកថា អជ្ឈត្តាយតនអនត្ត សូត្រទី ៥៧
ក្បាលទី 22 · ទំព័រ 698
បុគ្គលណា មានរាគៈ ទោសៈ និងអវិជ្ជា ប្រាសចេញហើយ បុគ្គលនោះ បានឆ្លងនូវសមុទ្ទនេះ ដែល ប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយ រលក ប្រកបដោយភ័យ ដែលមិនងាយនឹងឆ្លងបាន បុគ្គលណាកន្លងបង់នូវគ្រឿងជាប់ជំពាក់ លះបង់នូវមច្ចុ មិន មានឧបធិ បំផ្លាញនូវសេចក្តីទុក្ខ ដើម្បីប្រយោជន៍ដល់ព្រះ និព្វាន តថាគតពោលថា បុគ្គលនោះ សម្រេចប្រយោជន៍ មិនមកកាន់ភពថ្មីទៀត ជាអ្នកញ៉ាំងមច្ចុរាជឲ្យវង្វេង ។