ពាហិរាយតនអនិច្ចសូត្រទី ៥៨
ក្បាលទី 22 · ទំព័រ 357
ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន របស់អញដែរឬ ។ មិនគួរយល់ឃើញដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញយ៉ាងនេះ ក៏នឿយណាយ នឹងចក្ខុផង នឹងរូបទាំងឡាយផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផស្ស