ពាហិរាយតនទុក្ខសូត្រទី ៥៩

ក្បាលទី 22 · ទំព័រ 358

ផង ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះផង ។ បេ ។ ក៏នឿយណាយ នឹងជិវ្ហាផង នឹងរសទាំងឡាយផង ។ បេ ។ ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ក៏ នឿយណាយនឹងវេទនានោះផង ។ បេ ។ នឿយណាយនឹងមនោផង នឿយណាយ នឹងធម្មារម្មណ៍ទាំងឡាយផង នឹងមនោវិញ្ញាណផង នឹងមនោសម្ផស្ស ផង ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះផង កាលបើ នឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ចិត្តក៏ផុត ស្រឡះ ។