អដ្ឋកថា ពាហិរាយតនទុក្ខសូត្រទី ៥៩
ក្បាលទី 22 · ទំព័រ 699
ក្នុងទុតិយសមុទ្ទសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមុទ្ទោ សេចក្តីថា ឈ្មោះថា សមុទ្រ ព្រោះអត្ថថា តាំងឡើង លោក អធិប្បាយថា ព្រោះអត្ថថា ជោកជាំ ។ បទថា យេភុយ្យេន សេចក្តីថា វៀរ ព្រះអរិយសាវ័កទាំងឡាយ ។ បទថា សមុទ្ទា សេចក្តីថា សើម ជោកជាំ លិចដោយទឹក ។