ពាហិរាយតនអនត្តសូត្រទី ៦០

ក្បាលទី 22 · ទំព័រ 358

កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងប្រាកដថា ចិត្ត ផុតស្រឡះហើយ ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើ រួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមាន ឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា បដិបទា ជាទីសប្បាយដល់ ការដកឡើងព្រម នូវសេចក្តីសម្គាល់វត្ថុទាំងពួង ។ ឧទ្ទាននៃសព្វវគ្គនោះ គឺ និយាយអំពីវត្ថុទាំងពួង ១ អំពីការលះបង់មាន ២ លើក អំពីការកំណត់ដឹងមាន ២ លើកដទៃទៀត អំពីរបស់ក្តៅ ១ អំពីរបស់ខ្វាក់ ១ អំពីបដិបទាដ៏សមគួរ ១ អំពីបដិបទាជាទី សប្បាយមាន ២ លើក ហេតុនោះ ទើបហៅថា វគ្គ ។ ក្នុងទុតិយសប្បាយសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះថា ព្រះមាន ព្រះភាគ ទ្រង់សម្តែងការប្រកាន់ដោយតណ្ហា មានះ ទិដ្ឋិនីមួយៗ បីៗ បទ មានបទថា ឯតំ មម ដូច្នេះ ទើបទ្រង់សម្តែងទេសនាដោយបរិវត្តន័យ ៣ តែកាលពោលដោយលំដាប់ក្នុងព្រះសូត្រទាំង ៣ នេះ ទ្រង់ត្រាស់មគ្គទាំង ៤ មួយអន្លើដោយវិបស្សនា ។