បឋមសមុទ្ទសូត្រទី ១
ក្បាលទី 22 · ទំព័រ 699
បទថា មច្ចុជហោ បានដល់ លះមច្ចុទាំង ៣ ហើយ ។ បទថា និរូបធិ បានដល់ មិនមានឧបធិ ដោយឧបធិទាំង ៣ ។ បទថា អបុនព្ភវាយ បានដល់ ដើម្បីប្រយោជន៍ដល់ព្រះនិព្វាន ។ បទថា អមោហៈយី មច្ចុរាជំ សេចក្តីថា ទៅតាមផ្លូវខាងក្រោយស្តេចមច្ចុរាជ ដោយអាការដែល ស្តេចមច្ចុរាជ មិនដឹងគតិនៃបុគ្គលនោះ ។