ពាឡិសិកោបមសូត្រទី ៣
ព្រានសន្ទូចធ្វើតាមសេចក្តីប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ នេះប្រព្រឹត្តទៅ ដើម្បីធ្វើពួកសត្វឲ្យវិនាស ដើម្បីសម្លាប់ពួកសត្វក្នុង លោក ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សន្ទូចទាំង ៦ តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួរជាទីរីករាយ ប្រសិនបើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកលេបសន្ទូច របស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលត្រូវដឹង ដោយជិវ្ហា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ដែលត្រូវដឹងដោយ មនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួរជាទីរីករាយ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយ សេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ ។