អដ្ឋកថា ពាឡិសិកោបមសូត្រទី ៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវ សេចក្តីវិនាស គួរមារមានចិត្តបាបធ្វើតាមសេចក្តីប្រាថ្នាបាន ។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលត្រូវដឹងដោយចក្ខុ គួរជាទី ប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ កាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយ សេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគត ហៅថា មិនលេបសន្ទូចទេ បានកាច់បំបាក់សន្ទូច ផ្តាច់សន្ទូចរបស់មារ មិន ដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាបមិនគួរ ធ្វើតាមសេចក្តីប្រាថ្នាបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលត្រូវដឹង ដោយជិវ្ហា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ដែលត្រូវដឹងដោយ មនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកមិនលេបសន្ទូច បានកាច់បំបាក់សន្ទូច បានផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តី វិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបានឡើយ ។ ក្នុងពាលិសិកសូត្រទី ៣ មានន័យដូចពោលហើយនោះឯង ។