អដ្ឋកថា ខីររុក្ខោបមសូត្រទី ៤
ក៏នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ដ៏ក្រៃលែង ។ សេចក្តី នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រដូចទឹកដោះ គឺដើម ពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូចៗ នៅឡើយ បុរសយកពូថៅដ៏មុត មកចោះដើមឈើនោះត្រង់ណាៗ ក៏ដោយ ជ័រ ដូចទឹកដោះ មុខជាចេញមក ( ដែរឬ ) ។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តី នោះ យ៉ាងនោះឯង ។ ដំណើរនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះជ័រដូចទឹកដោះនោះមាន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងរូបដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបាន លះបង់ចោលទេ ប្រសិនបើរូបដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុរបស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្តរបស់បុគ្គលនោះ ។ នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈនៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះមិនបានលះបង់ចោល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈក្នុងរសដែលត្រូវដឹងដោយជិវ្ហា ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈក្នុងធម្មារម្មណ៍ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គល នោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយ មនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លងនៃមនោរបស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្តរបស់បុ