កោដ្ឋិកសូត្រទី ៥

ក្បាលទី 22 · ទំព័រ 707

សម័យមួយ ព្រះសារីបុត្រមានអាយុ និងព្រះមហាកោដ្ឋិកៈ មានអាយុ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រា នោះឯង ព្រះមហាកោដ្ឋិកៈមានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយ័ណ្ហសម័យ បានចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ សេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យគួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមហា កោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្រមាន អាយុដូច្នេះថា ម្នាលអាវុសោសារីបុត្រ ចក្ខុជាសំយោជនៈរបស់រូប រូបជា សំយោជនៈរបស់ចក្ខុឬ ។ បេ ។ ជិវ្ហាជាសំយោជនៈរបស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ ។ បេ ។ មនោជាសំយោជនៈរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ជា សំយោជនៈរបស់មនោឬ ។