អដ្ឋកថា កោដ្ឋិកសូត្រទី ៥

ក្បាលទី 22 · ទំព័រ 707

ម្នាលអាវុសោកោដ្ឋិកៈ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈរបស់ចក្ខុដែរ ឆន្ទរាគៈណា ដែល កើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ ជិវ្ហាមិនមែនជាសំយោជនៈរបស់រសទេ រសក៏មិនមែនជា សំយោជនៈរបស់ជិវ្ហាដែរ ឆន្ទរាគៈណា ដែលកើតឡើង ព្រោះអាស្រ័យ របស់ទាំងពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ បេ ។ មនោមិន មែនជាសំយោជនៈរបស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគៈណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំង ពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស គេទឹមដោយខ្សែទាម មួយក្តី ខ្សែបរមួយក្តី បើមានអ្នកណានិយាយយ៉ាងនេះថា គោខ្មៅជា សំយោជនៈរបស់គោស គោសជាសំយោជនៈរបស់គោខ្មៅដូច្នេះ តើអ្នកនោះ ឈ្មោះថា និយាយត្រូវដែរ ឬដូចម្តេច ។ មិនត្រូវទេ អាវុសោ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈរបស់គោសទេ គោស ក៏មិនមែនជា សំយោជនៈរបស់គោខ្មៅដែរ គោទាំងពីរនេះ គេទឹមដោយខ្សែទាមមួយ ឬ ខ្សែបរមួយណា ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈរបស់គោទាំងពីរ នោះ ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យដូចចក្ខុមិនមែនជា សំយោជនៈរបស់រូបទេ រូបក៏មិនមែនជាសំយោជនៈរបស់ចក្ខុដែរ ឆន្ទរាគៈ ណា កើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ បេ ។ ជិវ្ហាមិនមែនជាសំយោជនៈរបស់រសទេ ។ បេ ។ មនោ មិនមែនជាសំយោជនៈរបស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគៈណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំង ពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។