កាមភូសូត្រទី ៦

ក្បាលទី 22 · ទំព័រ 712

សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះកាមភូមានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះ ព្រះកាមភូមានអាយុ ចេញចាកផលសមាបត្តិក្នុងសាយ័ណ្ហសម័យ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុង ទីដ៏សមគួរ ។ លុះព្រះកាមភូមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរ ព្រះអានន្ទមានអាយុដូច្នេះថា ម្នាលអាវុសោអានន្ទ ចក្ខុជាសំយោជនៈរបស់រូប រូបជាសំយោជនៈរបស់ចក្ខុ ឬដូចម្តេច ។ បេ ។ ជិវ្ហាជាសំយោជនៈរបស់រស រសជា សំយោជនៈរបស់ជិវ្ហាឬ ។ បេ ។ មនោជាសំយោជនៈរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ជាសំយោជនៈរបស់មនោ ឬដូចម្តេច ។ ព្រះអានន្ទតបថា ម្នាលអាវុសោ កាមភូ ចក្ខុមិនមែនជាសំយោជនៈរបស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគៈណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ បេ ។ ជិវ្ហាមិនមែនជាសំយោជនៈរបស់ រសទេ រសក៏មិនមែនជាសំយោជនៈរបស់ជិវ្ហាដែរ ។ បេ ។ មនោមិនមែនជា សំយោជនៈរបស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈរបស់ មនោដែរ ឆន្ទរាគៈណា ដែលកើតឡើងព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគៈនោះ ឈ្មោះថា សំយោជនៈ ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស ដែលគេទឹមដោយខ្សែទាមមួយ ឬខ្សែបរមួយ បើមានអ្នកណានិយាយថា គោ ខ្មៅជាសំយោជនៈរបស់គោស គោសជាសំយោជនៈរបស់គោខ្មៅ តើអ្នក