ឧទាយីសូត្រទី ៧

ក្បាលទី 22 · ទំព័រ 714

សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះឧទាយិមានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះឯង ព្រះឧទាយិមាន អាយុ ចេញចាកផលសមាបត្តិ ក្នុងសាយ័ណ្ហសម័យ ក៏ចូលទៅរកព្រះអានន្ទ មានអាយុ លុះចូលទៅដល់ហើយ បានធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទ មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫក ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះឧទាយិមានអាយុ អង្គុយក្នុងទីដ៏ សមគួរហើយ ទើបនិយាយនឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ កាយនេះ ព្រះមានព្រះភាគតែងសម្តែង បើក ប្រកាសថា កាយនេះ ជាអនត្តា ដោយអនេកបរិយាយយ៉ាងណា ។ ព្រះមានព្រះភាគ អាចដើម្បី ប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយនូវវិញ្ញាណ នេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ យ៉ាងនោះបានដែរឬ ។