អដ្ឋកថា ឧទាយីសូត្រទី ៧
ម្នាលអាវុសោ ឧទាយិ កាយនេះ ព្រះមានព្រះភាគត្រាស់សម្តែង បើក ប្រកាសថា កាយនេះ ជាអនត្តាដូច្នេះ ដោយអនេកបរិយាយ យ៉ាងណា ។ ព្រះមានព្រះភាគអាច ប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយនូវវិញ្ញាណនេះ ថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ យ៉ាងនោះបាន ។ ម្នាលអាវុសោអានន្ទ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ ចក្ខុ និងរូបឬ ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះមែនហើយ ។ ម្នាលអាវុសោ អានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យចក្ខុវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅឥតមានសេសសល់ ដោយអាការទាំងពួង ដោយ ប្រការទាំងពួង ចក្ខុវិញ្ញាណនឹងប្រាកដឬហ្ន៎ ។ ម្នាលអាវុសោឧទាយិ ចក្ខុវិញ្ញាណនុ៎ះមិនប្រាកដទេ ម្នាលអាវុសោឧទាយិ ហេតុនុ៎ះ ព្រះមានព្រះភាគបាន ត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះជា អនត្តាដូច្នេះ ។ បេ ។ ម្នាលអាវុសោអានន្ទ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ អាស្រ័យជិវ្ហា និងរសឬ ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះមែនហើយ ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យជិវ្ហាវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង ជិវ្ហាវិញ្ញាណនឹងប្រាកដឬហ្ន៎ ។ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះមិនប្រាកដទេ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ ព្រះមាន ព្រះភាគបានត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ ។