អាទិត្តបរិយាយសូត្រទី ៨
ក្បាលទី 22 · ទំព័រ 717
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ ឈ្មោះអាទិត្តបរិយាយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ធម្មបរិយាយនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយឈ្មោះអាទិត្តបរិយាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុន្ទ្រិយដែលបុគ្គលអាល ដោយបន្ទះដែកដ៏ក្តៅដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យញ្ជនៈ ក្នុងរូបដែលបុគ្គលគប្បីដឹងដោយចក្ខុ មិនប្រសើរទេ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរកសេចក្តី ត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរក្នុងអនុព្យញ្ជនៈ ហើយ តាំងនៅ បើបុគ្គលនោះធ្វើមរណកាលក្នុងសម័យនោះ ។ បណ្តាគតិទាំងពីរ បុគ្គលនោះគប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុ