អដ្ឋកថា អាទិត្តបរិយាយសូត្រទី ៨

ក្បាលទី 22 · ទំព័រ 718

ណា ហេតុនោះ រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោស នេះឯង បានជាពោលយ៉ាងនេះ ។ មាលភិក្ខុទាំងឡាយ សោត្រិន្ទិយដែល បុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្តដោយអនុព្យញ្ជនៈ ក្នុងសំឡេងដែលបុគ្គល គប្បីដឹងដោយសោតៈ មិនប្រសើរទេ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែល ផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យញ្ជនៈ ហើយឋិតនៅ បើបុគ្គលធ្វើមរណកាល ក្នុងសម័យនោះ ទៅ ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬ កំណើតតិរច្ឆាន ដោយហេតុណា ហេតុនោះ រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ឃាន្រិន្ទិយ ដែលបុគ្គលខ្វេះដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជាងការកាន់យកនិមិត្ត ដោយអនុព្យញ្ជនៈក្នុង ក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងដោយឃានៈ មិនប្រសើរទេ ។ ម្នាល ភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះនិមិត្ត ឬ ផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះអនុព្យញ្ជនៈ ហើយតាំងនៅ បើបុគ្គល នោះ ធ្វើមរណកាលក្នុងសម័យនោះ ។ បណ្តាគតិទាំងពីរ បុគ្គលនោះគប្បី ទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆានដោយហេតុណា ហេតុនុ៎ះ រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជា ពោលយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ញ្រិន្ទិយដែលបុគ្គលកាត់ដោយ