បឋមហត្ថបាទោបមសូត្រទី ៩

ក្បាលទី 22 · ទំព័រ 725

ម្នាលភិក្ខុទាំងឡាយ កាលបើដៃមានការកាន់ និងការដាក់ចុះ រមែងប្រាកដ កាលបើជើងមាន ការឈានទៅមុខ និងឈានថយក្រោយ ក៏ រមែងប្រាកដ កាលបើសន្លាក់ទាំងឡាយមាន ការបត់ចូល និងលាចេញ ក៏ រមែងប្រាកដ កាលបើពោះមាន សេចក្តីស្រេកឃ្លានក៏រមែងប្រាកដ ។ ម្នាល ភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ។ បេ ។ កាលបើជិវ្ហាមាន សេចក្តី សុខ និងទុក្ខជាខាងក្នុងក៏កើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ។ បេ ។ កាលបើ មនោមាន សេចក្តីសុខ និងទុក្ខជាខាងក្នុងក៏កើតឡើងព្រោះមនោសម្ផស្ស ជាបច្ច័យ ។ បេ ។