អដ្ឋកថា បឋមហត្ថបាទោបមសូត្រទី ៩

ក្បាលទី 22 · ទំព័រ 725

ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់យក និង ការដាក់ចុះក៏មិនប្រាកដ កាលបើមិនមានជើង ការឈានទៅមុខ និងឈានថយ ក្រោយក៏មិនប្រាកដ កាលបើមិនមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មិន ប្រាកដ កាលបើមិនមានពោះ សេចក្តីស្រេកឃ្លាន ក៏មិនប្រាកដ ។ ម្នាលភិក្ខុ ទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមិនមាន សេចក្តីសុខទុក្ខជាខាងក្នុង ក៏មិនកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ។ បេ ។ កាលបើជិវ្ហាមិនមាន សេចក្តីសុខទុក្ខជាខាងក្នុងក៏មិនកើតឡើង ព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ។ បេ ។ កាលបើមនោមិនមាន សេចក្តីសុខទុក្ខជាខាងក្នុងក៏មិនកើតឡើង ព្រោះ មនោសម្ផស្សជាបច្ច័យ ។