អដ្ឋកថា រថោបមសូត្រទី ២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ជាអ្នកច្រើន ដោយសុខ និងសោមនស្ស សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ននេះ មួយទៀត ភិក្ខុនោះប្រារព្ធហេតុដើម្បីសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ ។ ធម៌ ៣ តើអ្វីខ្លះ ។ គឺភិក្ខុអ្នកមានទ្វាររក្សាក្នុងឥន្ទ្រិយទាំងឡាយ ១ ដឹងប្រមាណក្នុង ភោជន ១ ប្រកបរឿយៗ ក្នុងការភាក់រពឫក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ មានទ្វាររក្សាហើយក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្សជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវ បុគ្គលដែលមិនសង្រួមនូវចក្ខុន្ទ្រិយនោះ ព្រោះហេតុមិនសង្រួមចក្ខ្រុន្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខ្រុន្ទិយនោះ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយនោះ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ជញ្ជាប់រសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងច្បាស់នូវ ធម៌ដោយចិត្ត មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមមន្រិន្ទិយ នោះ ព្រោះហេតុមិនសង្រួមមន្រិន្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមមន្រិន្ទិយ នោះ រក្សាមនិន្ទ្រិយនោះ ដល់នូវការសង្រួមក្នុងមន្រិន្ទិយនោះ ។ ម្នាលភិក្ខុ ទាំងឡាយ ដូចជារថទឹមដោយសេះអាជានេយ្យ ដែលបុគ្គលទឹមហើយ មាន សេះបញ្ឈរនៅ មានជន្លួញផ្គងឡើងហើយ ក្នុងផ្លូវធំបែកជា ៤ មានផែនដីដ៏ ស្មើ អាចារ្យបង្ហាត់ដ៏បុិនប្រសប់ ជាសារថីអ្នកបង្ហាត់សេះ ឡើងជិះរថនោះ ដៃឆ្វេងកាន់ខ្សែបរ ដៃស្តាំកាន់ជន្លួញ បរទៅបរមកកាន់ទីដែលខ្លួ