រឿងឧបាសកឈ្មោះតិស្ស្វ
ភិក្ខុនោះ រមែងធ្វើលាភដែលមិនទាន់កើតឲ្យកើតឡើង និងធ្វើលាភដែលកើតឡើង ហើយឲ្យមាំទាំ ព្រោះភាពដែលខ្លួនជាអ្នកស្គាល់ប្រមាណ ក្នុងការទទួល នោះ ដូចសាមណេរអាយុ ៧ ឆ្នាំ ក្នុងរជ្ជសម័យនៃព្រះបាទតិស្សមហារាជ ដែលជាអ្នកទ្រទ្រង់នូវធម៌ ។ បានឮថា រាជបុរសទាំងឡាយដឹកទឹកអំពៅមក ៥០០ រទេះ ថ្វាយដល់ ព្រះរាជាៗ ទ្រង់ព្រះតម្រិះថា គ្រឿងបណ្ណាការគួរពេញចិត្ត មិនថ្វាយដល់លោក ម្ចាស់មុន ខ្ញុំមិនសោយឡើយ ទើបបញ្ជូនរទេះ ២៥០ ទៅកាន់មហាវិហារ ។ ឯទ្រង់សោយព្រះក្រយាហារព្រឹកហើយ ក៏យាងទៅ ។ កាលបុគ្គលវាយស្គរ ភិក្ខុ ១២០០០ រូបក៏ប្រជុំគ្នា ។ ព្រះរាជាប្រថាប់ឈរក្នុងចំណែកម្ខាង ត្រាស់ ឲ្យហៅញោមវត្តមក ត្រាស់ថា ក្នុងការថ្វាយទានរបស់ព្រះរាជា ថ្វាយមួយ អង្គប្រមាណពេញមួយបាត្រ ដាក់ពេញភាជនៈ កាន់យកមកហើយ ចូរប្រាប់ ថា លោកម្ចាស់អង្គណាព្យាយាមក្នុងការទទួលល្មមប្រមាណក្តី មិនទទួលក្តី ក៏គប្បីប្រាប់ដល់ខ្ញុំ ។ លំដាប់នោះ ព្រះមហាថេរៈមួយរូប បំណងនឹងថ្វាយបង្គំព្រះពោធិព្រឹក្ស ព្រះមហាចេតិយ ក៏មកអំពីចេតិយបព៌ត ចូលទៅកាន់ព្រះវិហារ ឃើញភិក្ខុ កាន់ដុំទឹកអំពៅត្រង់មណ្ឌបធំ ទើបពោលនឹងសាមណេរ ដែលនិមន្តមកតាម ក្រោយថា អ្នកមិនត្រូវការទឹកអំពៅទេឬ ។ សាមណេរឆ្លើយថា បពិត្រលោក ម្ចាស់ ខ្ញុំមិនត្រូវការទេ ។ ព្រះថេរៈពោលថា នែសាមណេរ ពួកយើងដើរផ្លូវ មកលំបាក ត្រូវការអាហារបុនផ្លែខ្វិត ១ ។ ទើបសាមណេរនាំភាជនៈចេញ មក ហើយបានដាក់រៀងតាមលំដាប់វស្សារបស់ព្រះថេរៈ ។ ញោមវត្តដាក់ ពេញភាជនៈ ដែលលោកទទួល ហើយលើកឡើង ។ សាមណេររាដៃ ។ ញោមវត្តពោលថា បពិត្រលោកម្ចាស់សាមណេរ ក្នុងទានរបស់រាជត្រកូល កំណត់ប្រគេនពេញភាជនៈទាំងអស់ សូមលោកម្ចាស់ទទួលភាជនៈដែល