អដ្ឋកថា កុម្មោបមសូត្រទី ៣ - អណ្តើកសង្កល់រកចំណី [៣១៨]
ម្នាលភិក្ខុទាំងឡាយ កាលណា អណ្តើកសង្កល់លៀនអវ័យវៈទាំងឡាយ មានក្បាលជាគម្រប់ ៥ អវ័យវៈ ណាៗ ចេញមក ។ គ្រានោះ ចចកមិនបាននូវឱកាស ក៏លាកចិត្តគេញចេញ អំពីអណ្តើកសង្កល់ទៅ ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប ដែលអ្នក ទាំងឡាយបណ្តោយ ឲ្យងើបឡើងបានរឿយៗ ហើយ រមែងគិតថា ធ្វើម្តេច អញនឹងបានចន្លោះអំពីភ្នែករបស់ភិក្ខុទាំងឡាយនេះក្តី ។ បេ ។ គប្បីបានចន្លោះ អំពីអណ្តាតក្តី ។ បេ ។ គប្បីបានចន្លោះអំពីចិត្តក្តី ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយត្រូវមានទ្វាររក្សាក្នុងឥន្ទ្រិយទាំង- ឡាយ ឃើញរូបដោយចក្ខុ កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខ្រុន្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខ្រុន្ទិយនោះ ដល់នូវ ការសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ជញ្ជាប់រសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងច្បាស់ នូវធម៌ដោយចិត្ត កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និង ទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិន សង្រួមមន្រិន្ទិយនោះ ព្រោះហេតុមិនសង្រួមមន្រិន្ទិយណា អ្នកទាំងឡាយ ចូរ ប្រតិបត្តិដើម្បីសង្រួមមន្រិន្ទិយនោះ រក្សាមនិន្ទ្រិយនោះ ដល់នូវការសង្រួម មនិន្ទ្រិយនោះ ។