អដ្ឋកថា បឋមទារុក្ខន្ធោបមសូត្រទី ៤

ក្បាលទី 22 · ទំព័រ 783

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងអជ្ឈេយៈ ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា លុះទតឃើញហើយ ទ្រង់ត្រាស់នឹង ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញកំណាត់ឈើ ឯណោះ កំពុងអណ្តែតតាមខ្សែទឹកទន្លេគង្គាដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បើកំណាត់ឈើ មិនអណ្តែតមកកាន់ត្រើយអាយ មិនទៅកាន់ ត្រើយនាយ មិនលិចចុះក្នុងកណ្តាល មិនរសាត់ឡើងទៅលើគោក មិន មានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និង មិនស្អុយខាងក្នុងទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ កំណាត់ឈើ នោះនឹងរសាត់ទៅរកសមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ខ្សែទឹកទន្លេគង្គាហូរទៅរក សមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ បើអ្នកទាំងឡាយ មិនឡើងកាន់ត្រើយខាងអាយ មិនឆ្លងទៅកាន់ ត្រើយខាងនាយ មិនលិចចុះត្រង់កណ្តាល មិនរសាត់ឡើងលើគោក មិន មានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ អ្នកទាំងឡាយ នឹងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សម្មាទិដ្ឋិតែងឱន ទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន យ៉ាងនោះឯង ។