អវស្សុតបរិយាយសូត្រទី ៦

ក្បាលទី 22 · ទំព័រ 810

ក្នុងទុតិយទារុក្ខន្ធសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា កិម្មិលាយំ បានដល់ ក្នុងនគរមានឈ្មោះថា កិម្មិលៈ ។ បទថា សង្កិលិដ្ឋំ សេចក្តីថា ចាប់តាំងអំពីកាលដែលបិទ អាបត្តិដែលមានឈ្មោះថា មិន សៅហ្មង រមែងមិនមាន ។ អាបត្តិដែលសៅហ្មងបែបនោះ ។ បទថា វុដ្ឋានំ បញ្ញាយតិ បានដល់ ចេញចាកអាបត្តិដោយបរិវាសមានត្ត និងអព្ភាន រមែងប្រាកដដូច្នេះ ។