អដ្ឋកថា អវស្សុតបរិយាយសូត្រទី ៦
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ព្រះដំណាក់ថ្មីដែល ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ ទើបនឹងធ្វើហើយមិនយូរប៉ុន្មាន ដែល សមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់ អាស្រ័យនៅឡើយ ។ លំដាប់នោះ ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ព្រះដំណាក់ថ្មី ដែលពួកសក្យៈនៅក្នុងក្រុង កបិលពស្តុ ទើបតែនឹងសង់ហើយមិនយូរប៉ុន្មាន ដែលសមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់អាស្រ័យនៅឡើយ ។ បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ប្រើប្រាស់ព្រះដំណាក់នោះជាមុន លុះ ព្រះមានព្រះភាគប្រើប្រាស់ជាមុនហើយ សឹមពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ នឹងប្រើប្រាស់ជាខាងក្រោយ ការដែលព្រះអង្គប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ អស់កាលជាយូរអង្វែង ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ លំដាប់នោះ ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ ប្រទក្សិណហើយ ចូលទៅកាន់ព្រះដំណាក់ថ្មី លុះចូលទៅដល់ហើយ រៀបចំ ព្រះដំណាក់ឲ្យសមគួរដល់ទីដែលត្រូវរៀបចំទាំងអស់ ហើយក្រាលអាសនៈ ឲ្យតម្កល់ក្អមទឹក អុជប្រទីបប្រេង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់