ទុក្ខធម្មសូត្រទី ៧

ក្បាលទី 22 · ទំព័រ 837

ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើង និងសេចក្តីសូន្យនៃទុក្ខធម៌ទាំងឡាយទាំងពួងក្នុងកាលណា ។ កាល ណោះ កាមទាំងឡាយ ឈ្មោះថាភិក្ខុនោះបានឃើញហើយ កាលបើភិក្ខុនោះ ឃើញនូវកាមទាំងឡាយដោយអាការណា ចំណង់ក្នុងកាម សេចក្តីស្នេហាក្នុង កាម សេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាមជាដើមនោះ ក៏ដេកត្រាំនៅពុំបាន ធម៌ជាគ្រឿងប្រព្រឹត្ត និងធម៌ជាគ្រឿងនៅ រមែងជាប់តាមភិក្ខុនោះ ដោយអាការនោះ ។ អភិជ្ឈាន ិងទោមនស្សជាអកុសលធម៌ដ៏លាមក រមែងមិនគ្របសង្កត់ភិក្ខុដែលជាអ្នក ប្រព្រឹត្ត មានធម៌ជាគ្រឿងនៅដូច្នោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យនៃទុក្ខធម៌ទាំងពួង តើ ដូចម្តេច ដឹងច្បាស់ថា រូប ដូច្នេះ សេចក្តីកើតឡើងនៃរូប ដូច្នេះ សេចក្តី សាបសូន្យនៃរូប ដូច្នេះ ។