អដ្ឋកថា ទុក្ខធម្មសូត្រទី ៧
វេទនា ដូច្នេះ ។ បេ ។ សញ្ញា ដូច្នេះ ។ សង្ខារ ទាំងឡាយ ដូច្នេះ ។ វិញ្ញាណ ដូច្នេះ សេចក្តីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីសាបសូន្យនៃវិញ្ញាណ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យនៃទុក្ខធម៌ទាំងពួង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបានឃើញកាមទាំងឡាយតាម ទំនងដែលគេឃើញនូវកាមទាំងឡាយហើយ ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយដោយកាមណា ក្នុងកាម ទាំងឡាយ ចំណង់ក្នុងកាមជាដើមនោះ មិនដេកត្រាំក្នុងសន្តាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញ ដោយរងើកភ្លើង ប្រាសចាកអណ្តាត ប្រាសចាកផ្សែង ។ គ្រានោះ បុរស ប្រាថ្នារស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក មានបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះត្រង់ដើមដៃម្ខាងម្នាក់ ច្រានបុរសនោះឲ្យចូលទៅក្នុង រណ្តៅរងើកភ្លើង បុរសនោះ ក៏ក្រាញទប់កាយនេះដោយអាការដូច្នេះៗ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះមាន ការយល់ច្បាស់ថា អាត្មាអញនឹងធ្លាក់ចុះក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវមរណៈ ឬនឹងដល់នូវទុក្ខស្ទើរមរណៈ ព្រោះការធ្លាក់ចុះនោះជា ហេតុ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ មាន ឧបមេយ្យដូចភិក្ខុបានឃើញកាមទាំងឡាយ ដែលទុកដូចជារណ្តៅរងើកភ្លើង តាមទំនងដែលគេឃើញនូវកាមទាំងឡាយហើយ ចំណង់ក្នុងកាម សេចក្តី ស្នេហាក្នុងកាម សេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយដោយកាមណា ក្នុង កាមទាំងឡាយ ចំណង់ក្នុងកាមជាដើមនោះ មិនដេកត្រាំក្នុងសន្តាន យ៉ាង នោះឯង